
»»ឪពុកខ្ញុំ ឈ្មោះ ហម ម៉ាន និង ម្តាយខ្ញុំឈ្មោះ គង់ សុឃី ពួកគាត់គឺជាកសិករ។គាត់បានអោយខ្ញុំមករៀនពីព្រោះគាត់មិនចង់អោយខ្ញុំធ្វើស្រែដូចគាត់ ពីព្រោះការធ្វើស្រែចំការហត់ណាស់។ ទើបគាត់ឱ្យ
ខ្ញុំខំប្រឹងរៀនដើម្បីមានការងារល្អធ្វើ នៅថ្ងៃអនាគត ។ ខ្ញុំស្រលាញ់គាត់ទាំងពីរណាស់ព្រោះគាត់បាន
លើកទឹកចិត្តខ្ញុំជានិច្ច មិនអោយអស់សង្ឃឹក្នុងការធ្វើអ្វីមួយឡើយ គឺត្រូវតែជឿជាក់លើខ្លួនឯងជានិច្ច។
ហើយអ្នកដែលឈរថតជាមួយខ្ញុំនៅឈរខាងស្តាំខ្ញុំនេះគឺជានាក់ស្នាក់នៅវត្តជាមួយខ្ញុំហើយក៏ជាសិស្សរួមថ្នាក់នៅ M.L.C ផងដែរ ស្រុកកំណើតរបស់គាត់គឺនៅស្រុក កំពង់ត្របែក ចំនែកខ្ញុំនៅ ភូមិឬស្សីទទឹង ឃុំព្រះស្តេច ស្រុក ព្រះស្តេច ខេត្តព្រៃវែង។ ខ្ញុំមករៀននៅព្រៃវែងនេះអស់រយៈពេល២ឆ្នាំមកហើយ។
»»រៀននៅថ្នាក់ទី១០ឆ្នាំ២០០៨-២០០៩និងរៀននៅថ្នាក់ទី១១ឆ្នាំ២០០៩-២០១០។ហើយសព្វថ្ងៃខ្ញុំស្នាក់ នៅវត្ត សុវណ្ណរង្សី នៅកុដិលេខ ៥ គឺជាកុដិរបស់ លោកគ្រូសុត្រស្តាំឈ្មោះ គីម សុគន្ធ សព្វថ្ងៃគាត់មិន
បានស្នាក់នៅក្នុងកុដិនោះទេ ព្រោះគាត់បានឡើងទៅរៀននៅឯ ភ្នំពេញ ទៅហើយ។